19 June 2023

ទិដ្ឋភាពគតិយុត្តិ ផ្នែកពាណិជ្ជកម្ម និងការវិនិយោគ នៅកម្ពុជា

$40

(*សៀវភៅបោះពុម្ព  ជាភាសាខ្មែរនេះ មានលក់តែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។)

អំពីសៀវភៅ៖

ការិយាល័យមេធាវី សុក ស៊ីផាន់ណា និង សហការី ជាការិយាល័យផ្ដល់សេវាកម្មផ្នែកផ្លូវច្បាប់ ដែលផ្ដោតលើការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ សៀវភៅនេះគ្របដណ្តប់រាល់​ ទិដ្ឋភាពគតិយុត្ត ផ្នែកពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ស្នាដៃនេះ ផ្តល់ជាពិទ្ធិដល់វិនិយោគគិនបរទេស និងវិនិយោគគិនក្នុងស្រុក។ គួរបញ្ជាក់ផងដែរថា សៀវភៅនេះមិនត្រឹមតែផ្ដោតទៅលើទិដ្ឋភាពគតិយុត្ត​​ប៉ុណ្ណោះទេ ប៉ុន្តែក៏មានការផ្ដោតលើការអនុវត្តជាក់ស្ដែងផងដែរ ទាក់ទងនឹងទិដ្ឋភាពនៃការវិនិយោគទូទៅ ដោយចាប់ពីដំណាក់កាលនៃការចុះបញ្ជីពាណិជ្ជកម្ម រហូតដល់ការស្នើសុំអាជ្ញាប័ណ្ណជំនាញ, ការទិញទ្រព្យសកម្ម និងការបន្តដំណើរនៃប្រតិបត្តិការនានាដោយអនុលោមតាមច្បាប់ជាធរមាន។

ចំនួនទំព័រ៖ ៤៤២

អ្នកនិពន្ធមេធាវី ខៀវ មាលី(នាយិកាជាន់ខ្ពស់)

មាតិកា៖

ជំពូក ១៖ សេចក្ដីផ្ដើម

ជំពូក ២៖ ស្ដីពីច្បាប់ក្រុមហ៊ុន និងការចុះបញ្ជីក្រុមហ៊ុន

ជំពូក ៣៖ ស្ដីពីសិទ្ធិកម្មសិទ្ធិលើ អចលនទ្រព្យ និងបញ្ហាបរិស្ថាន

ជំពូក ៤៖ ស្ដីពីការអភិវឌ្ឍអចលនទ្រព្យ អគារសហកម្មសិទ្ធិនិងសំណង់

ជំពូក ៥៖ ស្ដីពីច្បាប់ការងារ និងច្បាប់ស្ដីពីសញ្ជាតិ

ជំពូក ៦៖ ស្ដីពីការគ្រប់គ្រងការប្ដូរប្រាក់

ជំពូក ៧៖ ស្ដីពីការគ្រប់គ្រងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ

ជំពូក ៨៖ ស្ដីពីពន្ធដារ

ជំពូក ៩៖ ស្ដីពីបទប្បញ្ញតិសម្រាប់ការកៀងគរហិរញ្ញវត្ថុក្នុងស្រុក

ជំពូក ១០៖ ស្ដីពីការធានារ៉ាប់រង

ជំពូក ១១៖ ស្ដីពីសិទ្ធិកម្មសិទ្ធិបញ្ញា

ជំពូក ១២៖ ស្ដីពីវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ

ជំពូក ១៣៖ ស្ដីពីច្បាប់វិនិយោគ

ជំពូក ១៤៖ ស្ដីពីច្បាប់ការប្រកួតប្រជែង

ជំពូក ១៥៖ ស្ដីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម

ជំពូក ១៦៖ ស្ដីពីការដោះស្រាយវិវាទតាមផ្លូវតុលាការ

Category: